ចំនួនអ្នកប្រើប្រាស់ Facebook នៅកម្ពុជា
ចំនួនអ្នកប្រើប្រាស់ អ៊ីនធឺណិតទូទាំងពិភពលោកបានកើនឡើងទ្វេដងធៀបនឹងការពី៥ឆ្នាំមុន ដោយយោងទៅលើរបាយការណ៍ពីសហគមន៍ទូរគមនាគមន៍អន្តរជាតិ ។ ភាគច្រើននៃចំនួនដ៏ធំនេះអាចត្រូវបានគេកំណត់ទៅលើការកើនឡើង ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកំពុង អភិវឌ្ឍន៍។ របាយការណ៍បានបង្ហាញថាចំនួនអ្នកប្រើប្រាស់162 លាននៃអ្នកប្រើប្រាស់ថ្មីចំនួន 226នឹងកើនឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍទាំងនោះ ដែលការប្រើប្រើប្រាស់នេះនឹងនៅតែបន្តកើនឡើង ។
តែដោយឡែកនៅក្នុងអត្ថបទនេះខ្ញុំចង់បង្ហាញអំពីចំនួនអ្នកប្រើប្រាស់ Facebook វិញម្ដង អ្នកធ្លាប់បានស្គាល់ហើយ Facebook.com គឺជា Social Networking Website ធំជាងគេបំផុតក្នុងពិភពលោកដែលដាក់ឲ្យប្រើប្រាស់ដំបូងនៅថ្ងៃទី ០៤ កុម្ភះ ២០០៤។ មកដល់នាពេលបច្ចុប្បន្ននេះ Facebook.com ជាប់ចំណាត់ថ្នាក់កម្រិតទី២ ក្នុងពិភពលោកក្នុងចំណោម Website ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុតក្នុងនោះរួមមាន Website Google.com (លេខ១) Website Facebook.com (លេខ២) និង Website Yahoo.com ( លេខ៣) ។ សូម្បីតែប្រជាជនខ្មែរយើងក៏មានអ្នកប្រើប្រាស់ Facebook សម្រាប់ ផលប្រយោជន៍ផងដែរ ដូចជា ការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភក្តិ និងសង្គម លើសពីហ្នឹងទៅទៀតខ្ញុំសង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួនក៏បង្កើតអំព័រ Facebook ដើម្បីផ្សព្វផ្សាយពាណិជកម្មផងដែរ។ ព្រោះមូលហេតុហ្នឹងហើយខ្ញុំចាប់អារម្មណ៍លើការប្រើប្រាស់ Facebook នៅកម្ពុជាដូចនេះខ្ញុំសូមបង្ហាញសូវស្ថិតិសង្ខេបខ្លះៗដូចខាងក្រោម៖
| តារាងបង្ហាញអំពីការប្រើប្រាស់ Facebook នៅកម្ពុជា | |
| អ្នកប្រើប្រាស់ដែលជា «ប្រុស» | ៥៧០៤០ នាក់ |
| អ្នកប្រើប្រាស់ដែលជា «ស្រី» | ៣៦៤៦០ នាក់ |
| អ្នកប្រើប្រាស់សរុប «ប្រុស + ស្រី » | ៩៥១០០ នាក់ |
| មធ្យមភាគនៃការប្រើប្រាស់ CPC | $ ០.០៣ |
សូមមើលអត្ថបទស្រដៀង៖
- Facebook នឹងសាងសង់មជ្ឈមណ្ឌលព័ត៌មានថ្មី ទៀត
- ប្រយ័ត្នចាញ់បោក Application ដែលមានក្នុង Facebook
អវកាសយានិកនាំយកសម្លៀកបំពាក់សាកល្បងត្រឡប់មកផែនដី
សហ សេ វឹក រួមជាមួយ នឹង យានអវកាស Endeavour
វាគឺជាប្រភេទសំលៀកបំពាក់ប្រើបច្ចេកវិទ្យាខ្ពស់សម្រាប់ ការដកពិសោធន៍ ដែលគេបានរចនាឡើងនៅក្នុងប្រទេសជប៉ុន ដោយគ្មានជាប់ក្លិនខ្លួន ។
អវកាសយានិកជប៉ុនរូបនេះ បានរៀបរ៉ាប់ប្រាប់អំពីការសាកល្បងសំលៀកបំពាក់ក្នុងរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ខណៈយានអវកាស Endeavour និង អវកាសយានិករបស់វា បានដាក់គម្រោងឲ្យមានការចុះចតមួយនៅព្រឹកថ្ងៃសុក្រ ។ ក្រុមអវកាសយានិកទាំងនេះបានបញ្ចេញផ្កាយរណបមីនីមួយចំនួន ដែលជាការងារចុងក្រោយរបស់ខ្លួននៅមុនការវិលត្រឡប់មកវិញនៅថ្ងៃ សុក្រ និងបាននិយាយថា វាបានដល់ពេលត្រឡប់មកផ្ទះវិញហើយ ក្រោយការស្នាក់នៅក្នុងលំហអវកាសអស់រយៈពេលជាងពីរសប្ដាហ៍ ។
លោក វ៉ាកាតា បានធ្វើដំណើរចាកឆ្ងាយពីផែនដីអស់រយៈពេល៤ខែកន្លះមកហើយ ។ លោកបាននិយាយក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានអេភី ដោយនាំឲ្យមានសំណើចពីសហសេវិកចំនួន៦រូបនៅក្នុងយានអវកាសនោះ ថា ” ខ្ញុំ មិនបាននិយាយប្រាប់ដល់សមាជិកសហសេវិករបស់ខ្ញុំអំពីសំលៀក បំពាក់ក្នុងនេះទេ ។ ប៉ុន្តែខ្ញុំបានពាក់វាអស់រយៈពេលមួយខែពេញ ហើយនៅក្នុងរយៈពេលមួយខែនោះ សមាជិកយានិកនៅក្នុងស្ថានីយរបស់ខ្ញុំ ក៏មិនដែលបាននិយាយត្អូញត្អែរអំពីសំលៀកបំពាក់ទាំងអស់នោះដែរ ដូច្នេះខ្ញុំគិតថា ការដកពិសោធន៍របស់ខ្ញុំមានដំណើរការ និងលទ្ធផលល្អ ” ។
សំលៀកបំពាក់ទ្រនាប់ក្នុង ហៅថា J-Wear នេះ គឺជាប្រភេទសំលៀកបំពាក់ថ្មី គ្មានក្លិន ស្រូបជាតិទឹក និងប្រឆាំងបាក់តេរី ដែលគេរចនាឡើងសម្រាប់បេសកកម្មក្នុងលំហអវកាស ។ មួយឈុតរបស់វា រួមមាន អាវយឺត ខោក្នុង និងស្រោមជើង ។ លោក វ៉ាកាតា បានសាកល្បងពាក់គ្រប់ទាំងអស់នៅក្នុងអំឡុងបេសកកម្មនេះ ។ សំលៀកបំពាក់របស់លោកមានពណ៌ប្រាក់ និងមានចំនួន៤កំផ្លេ ។
លោក វ៉ាកាតា បានបញ្ជាក់ថា ” ពួកយើងទន្ទឹងរង់ចាំមើលលទ្ធផលបន្ទាប់ពីចុះដល់ដី ” ។
J-Wear ត្រូវបានផ្សព្វផ្សាយពាណិជ្ជកម្មជាសំលៀកបំពាក់មិនប្រែប្រួលនិង មិនចេះឆេះ ដែលមានសារសំខាន់យ៉ាងពិសេសសម្រាប់ការពាក់នៅក្នុងយានអវកាស ។ សំលៀកបំពាក់ធ្វើពីអំបោះនិងសាំងតេទិក នេះ ក៏មិនមានថ្នេរ ផងដែរ ជាហេតុធ្វើឲ្យវាមានទម្ងន់ស្រាល និងស្រួលជាងមួយឈុតមុន ។ នេះបើយោងតាមទីភ្នាក់ងារអវកាសជប៉ុន ។ គោលបំណង គឺ ការផលិតសំលៀកបំពាក់ដែលអាចពាក់ជារៀងរាល់ថ្ងៃ និងងាយស្រួលសម្រាប់ជីវិតនៅក្នុងយានអវកាស ។
អវកាសយានិកជប៉ុនមួយរូបទៀត ក៏ធ្លាប់បានពាក់សំលៀកបំពាក់ J-Wear នេះដែរ នៅក្នុងអំឡុងការហោះហើរនៅក្នុងអវកាសយានកាលពីឆ្នាំមុន ប៉ុន្តែលោកបានពាក់វាត្រឹមតែ១៦ថ្ងៃ ប៉ុណ្ណោះ ៕

ប្រភពទាំងស្រុងមកពី ស៊ីអ៊ីអ៊ិន
អូស្រ្ដាលីគ្រោងបង្កើតបណ្ដាញអ៊ីនធើរណិត ល្បឿន១០០ Megabits ក្នុងមួយវិនាទី កាលពី ថ្ងៃអង្គារ ទី៧ ខែ មេសា ឆ្នាំ២០០៩ កន្លងទៅនេះ រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីដឹកនាំដោយលោក ខេវិន រ៉ាដ្ដ ពីគណបក្ស Labor បានប្រកាសឲ្យដឹងអំពីផែនការខាងទូរគមនាគមន៍របស់រដ្ឋាភិបាល
លោកក្នុងការបង្កើតបណ្ដាញអ៊ីនធឺណិតណិត Broadband ដែលមានល្បឿនលឿនខ្លាំង ក្នុងគោលដៅជំរុញបង្កើតការងារ និងផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធវិស័យ ទូរគមនាគមន៍ ជាតិ ដែលអាចពង្រឹងសេដ្ឋកិច្ចអូស្រ្ដាលីក្នុងសតវត្សរ៍ទី២១ និងបង្កើតការងារជូនពលរដ្ឋរាប់ម៉ឺននាក់ នៅក្នុងខណៈពេលដែល សេដ្ឋកិច្ចអូស្ត្រាលីកំពុងចុះខ្សោយ ដោយសារការជ្រួលច្របល់ និងការធ្លាក់ចុះ នៃស្ថានភាពសេដ្ឋកិច្ចសកលលោក។
នៅស្រុកខ្មែរប្រើប្រាស់តែប៉ុន្មាន សោះ ហ្នឹងចុះទំរាំតែប្រើប្រាស់ដល់ 100 Megabits ក្នុងមួយវិនាទី តើវាយ៉ាងម៉េចដែរហ្ន៎…?
ផ្កាយរណបបង្កើតឡើងនៅពេលណា?
ផ្កាយរណបដែលបង្កើតឡើងដំបូងបង្អស់គឹមានឈ្មោះថា Sputnik ត្រូវបានបង្កើតឡើង និងបង្ហោះដោយសហភាពសូវៀត នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ១៩៥៧។ ក្រោយមកទៀតនៅថ្ងៃទី ៣ ខែវិច្ចការ ឆ្នាំ១៩៥៧ ផ្កាយរណប Sputnik ទិ២ ក៏បានបង្ហោះឡើង ប៉ុន្តែលើកនេះមានផ្ទុកអ្នកដំណើររួមជាមួយផងដែរ នោះគឺជាសត្វឆ្កែរទេ វាមានឈ្មោះថា Laika ការ ទទួលជោកជ័យនេះធ្វើអោយប្រទេសមហាអំណាចដូចជា អាមេរិកខំប្រឹងស្រាវជ្រាវយ៉ាងខ្លាំងបន្ថែមទៀត ទីបំផុតអាមេរិកក៏បានបង្ហោះផ្កាយរណបមួយដែរ គឹមានឈ្មោះថា Explorer បានយ៉ាងជោគជ័យនៅថ្ងៃទី 01 មករា ឆ្នាំ 1958។ ចាប់តាំងពីពេលនោះមក ប្រទេសជាច្រើនលើពិភបលោក បាននាំគ្នាបង្ហោះផ្កាយរណបជាបន្តរបន្ទាប់ផងដែរ ហើយបច្ចុប្បន្ននេះ ផ្កាយរណបដែលធំជាងគេគឺ ផ្កាយរណបស្ថានីយ៏ អវកាសអន្តរជាតិ (Internation Space Station) ដែលផលិតឡើងសហការរវាង អាមេរិក, រុស្សី, ជប៉ុន, កាណាដា, និងប្រទេសដែលស្ថិតនៅក្នុងទ្វីប អ៊ឺរុប ចំនួន ១១ ផ្សេងទៀត។
lលោក Sergey Korolev ក្នុង ឆ្នាំ 1907-1966
បើចង់យល់ច្បាស់សូម អានបន្ថែម ជាភាសារអង់គ្លេស