បន្ទាប់ពីចេញពីកន្លែងធ្វើការភ្លាម ក៏ទៅញាំអាហារនៅឯងផ្សារទំនើបសូរីយ៉ា ហើយក៏ឆៀងចូលទៅឯកន្លែងលក់សម្ភារៈប្រើប្រាស់ និងសំលៀកបំពាក់មួយចំនួនទៀត ។ ខ្ញុំក៏ចាប់អារម្មណ៍នឹងរបស់ទាំងនោះខ្លាំងណាស់ ដូចនេះខ្ញុំក៏សម្រេចចិត្តថា នឹងទិញឲ្យបានច្រើនដើម្បីប្រើប្រាស់ ហើយចំណាយលុយច្រើនណាស់ ក្នុងនោះមានដូចជា៖
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយសម្រាប់ខ្ញុំបំផុតនោះគឺ គ្រប់យ៉ាងដែលបានរៀនរាប់ខាងលើនេះគឺ វាបានកើតឡើង ក្នុងពេលដែលខ្ញុំដេកយល់សប្ដិ តែប៉ុណ្ណោះ លុះព្រឹកឡើងភ្ញាក់ពីដេក រកតែលុយស៊ីបាយព្រឹកក៏គ្មានដែរ។ ហឹហឹហឹហឹ ហើយក៏សុំទោសផង ដែលមិនបានប្រាប់ពីដំបូងព្រោះខ្ញុំអត់សូវចេះពីរបៀបសរសេរ អត្ថបទ, ទើបខ្ញុំនិយាយមិនសូវ ស្បាស់ ហើយសរសេរមិនត្រូវ អាក់ឆ ។
នៅក្នុងអំឡុងប៉ុន្មានថ្ងៃគឺចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១១ នេះឃើញថាខ្ញុំមិនបានធ្វើអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះទេ ព្រោះគ្មានគម្រោងទៅដើរលេងកម្សាន្ដកន្លែងណាមួយ ឬធ្វើអ្វីពិសេសឡើយ។ ក្នុងរយៈកាល ២ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ ២០១០ និងឆ្នាំ ២០១១ ឱ្យតែចំថ្ងៃចូលឆ្នាំចិន គឺខ្ញុំតែងតែ មានអារម្មណ៍ថា ស្ងាត់ស្ងៀម សម្ងំនៅផ្ទះ មិនបានទៅណាមកនៃដូចគេឯងឡើយ។ ខ្ញុំក៏បានចោទជាសំនួរដាក់ខ្លួនឯងថា តើបានធ្វើអ្វីខ្លះក្នុងប៉ុន្មានថ្ងៃចូលឆ្នាំចិននេះ? ដូចនេះសូមមើលស្ថានភាពផ្ទាល់ខ្លួនរបស់ខ្ញុំ
ខ្ញុំបានឆ្លើយជាច្រើនចម្លើយដួចជា : គាស់ ដំបូល, ចូលតាមទ្វាក្រោយ, ចូលតាមបង្អួច ។ ល..។ ប៉ុន្តែចម្លើយទាំងហ្នុងសុទ្ធតែខុសទាំងអស់។
ក្មេងបានឆ្លើយវិញ : ខុស ហើយ ពូ គឺគ្រាន់តែចាក់សោ ហើយបើកទ្វាឲ្យវាចូលទៅគឺចប់ហើយ ចាំបាច់អីចូលតាមដំបូល..? ផ្ទះពូឯងដែលចូលតាមដំបូលដែរ ហ្ហ៎…?
ឮដូច្នោះខ្ញុំក៏គ្រវីក្បាល ។
ក្មេងសួរសំនួរទី២ : អាឡូវ ខ្ញុំសួរពូឯងមួយទៀត យើងចង់ដាក់សត្វក្របី ចូលទៅក្នុងផ្ទះតូចមួយប៉ុន្តែដាក់អត់ចូលសោះ តើត្រូវធ្វើម៉េចទើបដាក់វាចូលបាន?
ខ្ញុំបានឆ្លើយ : កាប់សាច់ ញាត់ចូលក្នុងផ្ទះហ្នុង, ឬ ក៏ធ្វើផ្ទះហ្នឹងឲ្យធំជាងនេះបន្តិចគឺដាក់ចូលបានហើយ។
ក្មេងឆ្លើយវិញម្ដង : អ្ហ៊ី… បើធ្វើផ្ទះធំឲ្យពូឯងដាក់សត្វក្របីចូល អាដែលខ្ញុំចាំបាច់សួរធើអី? តាមពិតងាយទេ ពូឯងគ្រាន់តែយកសត្វដំរី ចេញពីក្នុង ផ្ទះហ្នឹងសិនទៅ ទើបដាក់សត្វក្របីចូលបាន ព្រោះសត្វដំរីកំពុងតែនៅក្នុងផ្ទះហ្នឹងទៅហើយ ពូឯងខំប្រឹងដាក់យ៉ាងម៉េចក៏ដាក់មិនចូលដែរ៕ ហាហាហា
ដល់ចឹងទៅខ្ញុំគ្រវីក្បាលហ្មង
ក្មេងសួរ ម្ដងទៀត : ពូអ្ហា…អាឡូវខ្ញុំសួរសំនួរផ្សេងទៀត, ថ្ងៃមួយមានសត្វគ្រប់ប្រភេទ ត្រូវទៅចូលរួមប្រជុំគ្នា មានដូចជា សត្វ៖ គោ សេះ ជ្រូក មាន់ ទា ខ្លា។ ច្រើនទៀត….
ប៉ុន្តែមានតែសត្វម្យ៉ាងទេដែលមិនបានទៅចូលរួម តើជាសត្វអ្វី? ហើយមូលហេតុអ្វី?
ខ្ញុំបានឆ្លើយទៅវិញ : គឺសត្វត្រី ព្រោះ ត្រីនៅក្នុងទឹកមិនអាចទៅចូលរួមប្រជុំបានទេ។
ក្មេងឆ្លើយមកវិញ : ខុស ទៀតហើយ ពូអ្ហើយពូ អីក៏ល្ងង់ម៉េស..? សត្វហ្នុងគឺ សត្វ ក្របី ព្រោះមិញនេះយើងបានចាប់វាដាក់ចូលក្នុងផ្ទះតូចបាត់ទៅហើយ រឿងអីវាចេញមកក្រៅរួចនោះ?
- ទូរស័ព្ទដៃ ១គ្រឿង ម៉ាក់ ណូគា ប្លេកខឺរ៊ី
- កុំព្យូទ័រ Laptop ប្រភេទ HP តម្លៃប្រហែល ១៣០០ដុល្លារ
- ខោខោវប៊យ ចំនួន៣ ដោយ ក្នុង១ខោៗ ស្មើនឹង ១៩ ដុល្លារ
- អាវយឺត ចំនួន ២ ដោយក្នុង ១អាវៗ ស្មើនឹង ១៤ដុល្លារ
- ថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់
- ទឹកអប់ម៉ាក់ JackSon ១ដប ស្មើនឹង ២៤ ដុល្លារ ៧៥សេន
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយសម្រាប់ខ្ញុំបំផុតនោះគឺ គ្រប់យ៉ាងដែលបានរៀនរាប់ខាងលើនេះគឺ វាបានកើតឡើង ក្នុងពេលដែលខ្ញុំដេកយល់សប្ដិ តែប៉ុណ្ណោះ លុះព្រឹកឡើងភ្ញាក់ពីដេក រកតែលុយស៊ីបាយព្រឹកក៏គ្មានដែរ។ ហឹហឹហឹហឹ ហើយក៏សុំទោសផង ដែលមិនបានប្រាប់ពីដំបូងព្រោះខ្ញុំអត់សូវចេះពីរបៀបសរសេរ អត្ថបទ, ទើបខ្ញុំនិយាយមិនសូវ ស្បាស់ ហើយសរសេរមិនត្រូវ អាក់ឆ ។
ចូលឆ្នាំចិន ២០១១ ខ្ញុំបានធ្វើអ្វីខ្លះ?
បានផ្សាយនៅ 07/02/2011. Filed under: ទស្សនៈទូទៅ | ពាក្យគន្លឹះ៖ចិន, ចូលឆ្នាំ, ជីវិត, បទពិសោធន៍, ផ្ទាល់ខ្លួន, Samady KS |
Rate This
នៅក្នុងអំឡុងប៉ុន្មានថ្ងៃគឺចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១១ នេះឃើញថាខ្ញុំមិនបានធ្វើអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះទេ ព្រោះគ្មានគម្រោងទៅដើរលេងកម្សាន្ដកន្លែងណាមួយ ឬធ្វើអ្វីពិសេសឡើយ។ ក្នុងរយៈកាល ២ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ ២០១០ និងឆ្នាំ ២០១១ ឱ្យតែចំថ្ងៃចូលឆ្នាំចិន គឺខ្ញុំតែងតែ មានអារម្មណ៍ថា ស្ងាត់ស្ងៀម សម្ងំនៅផ្ទះ មិនបានទៅណាមកនៃដូចគេឯងឡើយ។ ខ្ញុំក៏បានចោទជាសំនួរដាក់ខ្លួនឯងថា តើបានធ្វើអ្វីខ្លះក្នុងប៉ុន្មានថ្ងៃចូលឆ្នាំចិននេះ? ដូចនេះសូមមើលស្ថានភាពផ្ទាល់ខ្លួនរបស់ខ្ញុំ
- ការឈប់សម្រាក
- ដំណើរកម្សាន្ត
- ការជួបជុំក្រុមគ្រួសារ
- ការចែកអាំងប៉ាវ
-ទឹកប្រាក់ ៥ពាន់រៀល ចំនួន ១កញ្ចប់ខ្ញុំបានធ្វើបែបហ្នឹងមិនដឹងថាសម្រាប់ជូនអ្នកណាទេ ចេះតែដាក់ក្នុងហោប៉ៅទុកចោល ពេលដែលខ្ញុំទៅណាមកនៃ ឱ្យតែមាននរណា និយាយពាក្យថា កុងស៊ីហ្វាក់ឆាយ ដាក់ខ្ញុំ១ម៉ាត់ នោះខ្ញុំនិងបង្ហាញកញ្ចប់អាំងប៉ាវដែលខ្ញុំមានទៅដល់គាត់ រួចប្រាប់គាត់ឱ្យជ្រើសរើសដោយខ្លួនឯង ប៉ុន្តែកុំបង្ហាញឱ្យខ្ញុំឃើញ មានន័យថាទុកឱ្យគាត់បើកមើលពេលស្ងាត់ៗម្នាក់ឯងទៅចុះ។
-ទឹកប្រាក់ ២ពាន់រៀល ចំនួន ១កញ្ចប់
-ទឹកប្រាក់ ១ពាន់រៀល ចំនួន ១កញ្ចប់ និង ទឹកប្រាក់ ១ រយរៀល ចំនួន ១០កញ្ចប់។
ថ្ងៃនេះមានកូនក្មេងបំបាក់មុខ
Rate This
គ្រាន់ តែ មកដល់កន្លែងធ្វើការភ្លាម បុគ្គលិកនៅកន្លែងខ្ញុំទាំងអស់ក៏នាំគ្នាអង្គុយលេង និយាយគ្នា នឹករឿងប្លែកៗ ដូចជារឿងកំប្លែងជាដើម…។ ពេលហ្នុងម្នាក់ៗ បាននាំគ្នាសួរសំនួរផ្សេងៗ និងប្រស្នាមួយចំនួនទៀតផង, ពេលហ្នុងខ្ញុំបានដាក់ប្រស្នាចំនួន បី ខ្ញុំសួរមិត្តភក្តិខ្ញុំសោះ ប៉ុន្តែក្មេងអាយុ 7 ឆ្នាំជាអ្នកឆ្លើយត្រូវទាំងបីរ សំនួរ, រួចក្មេងនោះក៏បានសួរខ្ញុំចំនួនបីសំនួរដូចគ្នា ប៉ុន្តែឆ្លើយអត់ត្រូវអីសូម្បីតែមួយសំនួរ៖
ក្មេងបានសួរខ្ញុំថា : ពូ អ្ហើយ… យើងមានផ្ទះតូចមួយដែលចាក់សោ ជិត ឈឹងតើធ្វើដូចម្ដេចទើបយើងអាចយកសត្វដំរី ដាក់ចូលក្នុងផ្ទះហ្នឹងបាន? ខ្ញុំបានឆ្លើយជាច្រើនចម្លើយដួចជា : គាស់ ដំបូល, ចូលតាមទ្វាក្រោយ, ចូលតាមបង្អួច ។ ល..។ ប៉ុន្តែចម្លើយទាំងហ្នុងសុទ្ធតែខុសទាំងអស់។
ក្មេងបានឆ្លើយវិញ : ខុស ហើយ ពូ គឺគ្រាន់តែចាក់សោ ហើយបើកទ្វាឲ្យវាចូលទៅគឺចប់ហើយ ចាំបាច់អីចូលតាមដំបូល..? ផ្ទះពូឯងដែលចូលតាមដំបូលដែរ ហ្ហ៎…?
ឮដូច្នោះខ្ញុំក៏គ្រវីក្បាល ។
ក្មេងសួរសំនួរទី២ : អាឡូវ ខ្ញុំសួរពូឯងមួយទៀត យើងចង់ដាក់សត្វក្របី ចូលទៅក្នុងផ្ទះតូចមួយប៉ុន្តែដាក់អត់ចូលសោះ តើត្រូវធ្វើម៉េចទើបដាក់វាចូលបាន?
ខ្ញុំបានឆ្លើយ : កាប់សាច់ ញាត់ចូលក្នុងផ្ទះហ្នុង, ឬ ក៏ធ្វើផ្ទះហ្នឹងឲ្យធំជាងនេះបន្តិចគឺដាក់ចូលបានហើយ។
ក្មេងឆ្លើយវិញម្ដង : អ្ហ៊ី… បើធ្វើផ្ទះធំឲ្យពូឯងដាក់សត្វក្របីចូល អាដែលខ្ញុំចាំបាច់សួរធើអី? តាមពិតងាយទេ ពូឯងគ្រាន់តែយកសត្វដំរី ចេញពីក្នុង ផ្ទះហ្នឹងសិនទៅ ទើបដាក់សត្វក្របីចូលបាន ព្រោះសត្វដំរីកំពុងតែនៅក្នុងផ្ទះហ្នឹងទៅហើយ ពូឯងខំប្រឹងដាក់យ៉ាងម៉េចក៏ដាក់មិនចូលដែរ៕ ហាហាហា
ដល់ចឹងទៅខ្ញុំគ្រវីក្បាលហ្មង
ក្មេងសួរ ម្ដងទៀត : ពូអ្ហា…អាឡូវខ្ញុំសួរសំនួរផ្សេងទៀត, ថ្ងៃមួយមានសត្វគ្រប់ប្រភេទ ត្រូវទៅចូលរួមប្រជុំគ្នា មានដូចជា សត្វ៖ គោ សេះ ជ្រូក មាន់ ទា ខ្លា។ ច្រើនទៀត….
ប៉ុន្តែមានតែសត្វម្យ៉ាងទេដែលមិនបានទៅចូលរួម តើជាសត្វអ្វី? ហើយមូលហេតុអ្វី?
ខ្ញុំបានឆ្លើយទៅវិញ : គឺសត្វត្រី ព្រោះ ត្រីនៅក្នុងទឹកមិនអាចទៅចូលរួមប្រជុំបានទេ។
ក្មេងឆ្លើយមកវិញ : ខុស ទៀតហើយ ពូអ្ហើយពូ អីក៏ល្ងង់ម៉េស..? សត្វហ្នុងគឺ សត្វ ក្របី ព្រោះមិញនេះយើងបានចាប់វាដាក់ចូលក្នុងផ្ទះតូចបាត់ទៅហើយ រឿងអីវាចេញមកក្រៅរួចនោះ?
និយមន័យស្នេហ៍ និង ទ្រឹស្ដីស្នេហ៍
បានផ្សាយនៅ 13/08/2009. Filed under: កំសាន្ត, គួយល់ដឹង | ពាក្យគន្លឹះ៖កំប្លែង, កំសាន្ត, យុវវ័យ, សង្គម, Samady KS |
Rate This
តើស្នេហាជាអ្វី? ហេតុអីមនុស្សម្នាក់ៗចាំបាច់ត្រូវមានស្នេហា? ជួនពេលខ្លះគ្រាន់តែភាពស្និតស្នាលធម្មតារវាងមនុស្ស 2 នាក់ ក៏អាចធ្វើអោយក្លាយទៅជាគូសង្សារ ទាំងមិនបានត្រៀមចិត្តជាមុនផងក៏មានដែរ។ តែទោះជាយ៉ាងណា មនុស្សយើងតែងតែទទួលស្គាល់ពាក្យមួយឃ្លាដែលគេនិយាយថា កុលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ ពាក្យនេះពិតជាត្រឹមត្រូវហើយព្រោះថាបើផ្កាកុលាបណាដែលគ្មានបន្លា នោះមានតែផ្កាហ្នុងជា ផ្កាជ័រ ហើយ បើស្នេហាណាដែលគ្មានឧបសគ្គសោះ នោះប្រហែលជាស្នេហាហ្នុងមិនដែលមានអនុស្សាវរីយ៍ ពុះពារ កម្សត់ ពុះមេឃជ្រែកអាកាស ស៊ូទ្រាំលំបាកជាមួយគ្នាឡើយ។ កាលពីយប់មិញកណ្ដាលអធ្រាត្រយប់ជ្រៅខ្ញុំបានអង្គុយលេងហ្គីតា ម្នាក់ឯងនៅមុខផ្ទះសញ្ជឹងគិតម្នាក់ឯងហើយសម្លឹងមើលទៅលើមេឃ គិតចុះគិតឡើងស្រាប់តែធ្វើអោយខ្ញុំនឹកឃើញអំពី និយមន័យស្នេហា និង ទ្រឹស្ដីស្នេហា ដូចនេះខ្ញុំក៏ ចាប់ ទាញយក បិច និងក្រដាស មួយសន្លឹកដើម្បីកត់ត្រាទុកនូវរាល់អត្ថន័យ និងទ្រឹស្ដីផ្សេងៗទៀតសម្រាប់ស្នេហា បុរសនិងស្ត្រី ឥឡូវខ្ញុំក៏បានយកមកសរសេរក្នុងអត្ថបទប្លក់របស់ខ្ញុំផងដែរដូច នេះសូមមើលខ្លឹមសារដែលមាននៅខាងក្រោម៖
និយមន័យស្នេហា ៖
- ត្រូវត្រៀមចិត្តអត់ធ្មត់ក្នុងការលំបាក
- ត្រូវត្រៀមលុយដាក់ក្នុងហោប៉ៅអោយបានច្រើន
- ត្រៀមខ្លួនដើម្បីចំណាយពេលវេលាសម្រាប់ដើរលេងជាមួយសង្សារ
- ត្រៀមកន្សែងដៃមួយសម្រាប់ជូតទឹកភ្នែកនៅថ្ងៃក្រោយ
ទ្រឹស្ដីស្នេហា ៖
+សម្រាប់ស្រីៗ :
- អូនស្រលាញ់បងព្រោះបងហ៊ឺហា
- អូនត្រូវការបងព្រោះបងមានលុយច្រើន
- អូននឹកបងព្រោះអូនអស់លុយចាយ
- អូនគេងយល់សប្ដិឃើញបងព្រោះតែបងមាន ផ្ទះវិឡា
- អូនឈ្លោះគ្នាជាមួយបងព្រោះតែបងជាមនុស្សគំរិះពេក
សម្រាប់ប្រុសៗ :
- តាំងពីពេលដែលបងស្គាល់អូនប្រាក់ខែបងអត់ដែលសល់
- បងជំពាក់លុយគេព្រោះតែអូនណាត់បងដើរលេងញយពេក
- ពាក្យសម្ដីរបស់អូនធ្វើអោយបងអស់គូថខោ
- គ្រាន់តែបងញញឹមដាក់អូនបន្តិចក៏អូនទា បង 10$ ដែរ ?
- ពេលទៅ Super Market ជាមួយបងនោះអូនដើរចូលតែកន្លែងលក់ ខោ-អាវ ថ្មីៗ
ទាំង អស់នេះគ្រាន់តែជាការគិតឃើញរបស់ខ្ញុំតែប៉ុណ្ណោះប៉ុន្តែប្រហែល ជាអាមានការពិតផងក៏មិនដឹង ដូចនេះខ្ញុំសូមប្រាប់ជាមុនថា ប្រុសៗទាំងឡាយអើយ…… មុន នឹងចង់មានសង្សារត្រូវគិតអំពីទ្រឹស្ដីនេះជាមុនសិនដើម្បីកុំ អោយហួសពេលទាន់ ខ្ញុំគ្រាន់តែជួយប្រាប់យកបុណ្យ រ៉េ… ដើម្បីកុំអោយអាប់ អោនកេរ្តិ៍ឈ្មោះសុភាពបុរសដូចជារូបខ្ញុំនេះ។
ប្រុសធ្វើអ្វីក៏ខុស? ស្រីធ្វើអ្វីក៏ត្រូវ?
Rate This
តើបុរសៗធ្វើអ្វីក៏ខុស ហើយចំនែកស្រីៗធ្វើអីក៏ត្រូវមែនឬ? រាល់ លើកអោយតែពេលណាដែលបុរសបានធ្វើអ្វីមួយខុសចំពោះស្រីៗនោះ ខ្ញុំតែងតែឃើញគេនិយាយថា៖ អ្ហើយ ធម្មតាទេយើងជាប្រុស ចំណែកគេជាស្រីទន់ខ្សោយម៉េចក៏មិនទៅសុំទោសរ៉ូវ..( ឲ្យយើងដែលជាសុភាពបុរសទៅសុំទោសស្រីៗ ?) ហាហាហា តាមពិតទៅវាគ្មានអ្នកណាលើសអ្នកណាឡើយ។
តើកំហុសរបស់ស្រីៗគឺជាការស្រប់ច្បាប់ឬ?
តើកំហុសរបស់ប្រុសៗគឺជាការខុសច្បាប់ឬ?
បើដូច្នោះមែនវាមិនខុសទៅនឹងសត្វធាតុស្លៀកពាក់ ខោ-អាវ របស់ព្រះឡើយ ដូចនេះអ្វីដែលខំខាន់នឹងចាំបាច់ចាងគេបំផុតនោះគឺ ពាក្យថា សមភាព ៕ ដូចដែលកាលពីលើកមុនខ្ញុំបានសរសេរអត្ថបទមួយដែលបាននិយាយអំពី បុរស និង ស្រីខុសគ្នា ១០ យ៉ាង ប៉ុន្តែនាពេលឥឡូវនេះខ្ញុំក៏សូមនិយាយបន្ថែម ម៉ាតិចទៀតទៅចុះ ៖
| រឿងដែលស្ត្រីយកជាការសំខាន់ | រឿងដែលបុរសយកជាការសំខាន់ |
| ១ លុយ មាស ពេជ្រ | ១ កាមតណ្ហា |
| ២ ភាពលោភលន់ | ២ សម្ផស្ស |
| ៣ ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន | 3 ស្មារតី |
| ៤ ក្រែម-ម្សៅ | ៤ បុណ្យស័ក្ដិ |
មានបីប្រការដែលធ្វើអោយប្ដីមិនចង់ចូលផ្ទះគឺ៖
១ ផ្សែង
២ ភ្លៀង
៣ ប្រពន្ធឧស្សាហរករឿង
.
មានបីប្រការដែលធ្វើអោយប្រពន្ធមិនចង់ចូលផ្ទះគឺ៖
១ គ្មានកិត្តិយស
២ គ្មានលុយ
៣ ប្ដីក្បត់ចិត្ត
ទស្សនៈដែលខ្ញុំនិយាយខាងលើនេះមិនមែន ចង់និយាយដៀមដាមដល់ក្រុមស្រីៗទេ គ្រាន់តែការគិតឃើញប៉ុណ្ណោះប៉ុន្តែទោះជាយ៉ាងណាក៏មានចំណុចខ្លះ ត្រូវចំណុចខ្លះខុស។ ហើយកាលពីប៉ុន្មានថ្ងៃមុននេះខ្ញុំបានអានសៀវភៅមួយក្បាលស្រាប់តែ ប៉ះចំឃ្លាមួយដែលស្ដាប់ប្រហែលជាត្រូវម្យ៉ាងដែរខ្លឹមសារមានដូច ខាងក្រោម៖
