គួយល់ដឹង

បាន​ផ្សាយ​នៅ​ 27/01/2011. Filed under: គួ​យល់ដឹង | ពាក្យ​គន្លឹះ៖, , , , , |
  
Rate This

ខ្ញុំ​បាន​អាន​​សៀវភៅ​ដែល​បង្ហាញ​អំពី​​​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការរៀបចំ និង​ការ​អនុវត្ដន៍គម្រោង​អភិវឌ្ឍន​ឃុំ សង្កាត់។ ជាទូទៅ អ្នក​ដែល​ត្រូវ​ប្រើ​ឯកសារ​នេះ រួមមាន
  • មេឃុំ ចៅសង្កាត់​ដែល​ជា​អ្នកទទួលខុសត្រូវ​លើ​ការរៀបចំ និង​អនុវត្ដ​គម្រោង​ក្នុង​ឃុំ សង្កាត់​របស់​ខ្លួន។
  • អ្នកជំនួយ​បច្ចេកទេស ព្រមទាំង​ទីប្រឹក្សា​ដែល​ត្រូវ​បាន​ជួល​ដើម្បី​ផ្ដល់​យោបល់​ដល់​ឃុំ សង្កាត់​អំពី​ការរៀបចំនិង​ការ​អនុវត្ដ​គម្រោង។
  • មន្ត្រី​កម្មវិធី​របស់ គ.ជ.វ.វ នៅ​ថ្នាក់​ខេត្ត ក្រុង​ដែល​ត្រូវ​ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់។
  • មន្ត្រី​ថ្នាក់​ខេត្ត ក្រុង និង​ក្រសួង ដែល​ទទួលខុសត្រូវ​លើ​ការ​តាមដាន និង​វាយតម្លៃ​គម្រោង​ឃុំ សង្កាត់។
  • បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នក​ផ្សេងទៀត ដែល​ចង់​ធ្វើការ​ស្វែងយល់​ពី​ការងារ​អភិវឌ្ឍន៍​របស់​ក្រុមប្រឹក្សា ឃុំ សង្កាត់។
  • អ្នកទទួលការ អ្នកផ្ដល់​សេវាកម្ម និង​អ្នកផ្គត់ផ្គង់​ទំនិញ ដែល​មាន​បំណង​ចុះ​កិច្ចសន្យា​អនុវត្ដ​គម្រោង មូលនិធិ​ឃុំ សង្កាត់។
ខ្លឹមសារ​ដែល​មាន​នៅក្នុង​ឯកសារ​ណែនាំ​នេះ ភាគច្រើន គឺ​ផ្អែក​ទៅលើ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​និង​គោលការណ៍​ណែនាំ​នានា។ គោលបំណង​​ក្នុង​ឯកសារ​នេះ គឺ​ដើម្បី​ប្រមូលផ្ដុំ​នូវ​រាល់​គោលការណ៍​ណែ​នាំ​ទាំង​អស់ បញ្ចូល​គ្នា​ជា​ឯកសារ​មួយ ដែល​ធ្វើឲ្យ​អ្នកប្រើប្រាស់​មាន​លក្ខណៈ​​​ងាយ​យល់​ផង​ដែរ។ ដូចនេះ​ខ្ញុំ​គិតថា​វា​ពិត​ជា​មាន​សារៈ​ប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ដែល​ កំពុង​សិក្សា​ផ្នែក​ខាង​អភិវឌ្ឍន៍​ឃុំ​សង្កាត់ ឬ​ចង់​ស្រាវជ្រាវ​បន្ថែម​អំពី​ការងារ​ដែល​អនុវត្តន៍​ទៅតាម​ផែន​ការណ៍​ ស្រដៀងៗ​នេះ​ផង​ដែរ។ សូម​មើល​មាតិកា​​​ខ្លះ​ៗដូច​ខាង​ក្រោម៖
-ការរៀ​បចំ​គម្រោង និង​ការពិនិត្យ​បញ្ជាក់​បច្ចេកទេស
-លទ្ធកម្ម និង​ការគ្រប់គ្រង​កិច្ចសន្យា
-ការ​តាមដាន និង​ការវាយតម្លៃ​គម្រោង​មូលនិធិ​ឃុំ សង្កាត់
-ទម្រង់​នានា
-បញ្ជី​លេខ​កូដ​លទ្ធផល​គម្រោង​ស្តង់ដារ
-តើ​ឯកសារ​នេះ​រៀបចំឡើង​ផ្អែកលើ​មូលដ្ឋាន​អ្វី?
-តើ​អ្វី​ទៅជា​មូលនិធិ​ឃុំ សង្កាត់?
-ដូច​ម្ដេច​ដែល​ហៅ​ថា​​​រដ្ឋបាល​ទូទៅ
ដូច​នេះ​​ប្រសិន​បើ​មាន​ចំណាប់​អារម្មណ៍​សូម​​​ ​​ទាញ​យក​សៀវ​ភៅ នេះ​ដើម្បី​​ទុក​ជា​ឯកសារ​។

ភាព​ទាន់សម័យ​របស់​នារីៗ​ នា​ពេល​បច្ចុប្បន្ន

បាន​ផ្សាយ​នៅ​ 24/01/2011. Filed under: គួ​យល់ដឹង | ពាក្យ​គន្លឹះ៖, , , , |
  
2 Votes

ជា​រើយ​ៗ​ខ្ញុំ​តែង​សរសេរ ​អត្ថបទ​ដែល​បរិយាយ​អំពី​ស្រី​ៗ អ្នក​គិត​ថា​​ខ្ញុំ​និយាយ​ចូល​ចិត្ត​និយាយ​បង្ខូច​នារីៗ​ណាស់ តែ​តាម​​ធាតុ​ពិត​គឺ​ខ្ញុំ​គ្រាន់​តែ​និយាយ​ជា​ការ​បង្ហាញ​​ទស្សនៈ​ផ្ទាល់​ តែ​ប៉ុណ្ណោះ​អាច​ជា​ចម្ងល់​ផ្ទាល់​ខ្លួន​​ក៏​បាន​ដែរ​។ ​បើ​តាម​ខ្ញុំ​ធ្លាប់​ដឹង​នោះ​កាល​ពី​អំឡុង​ឆ្នាំ​ ២០០០ ​ដល់​ឆ្នាំ ២០០៣ ​ការ​​ស្លៀក​ពាក់​របស់​យុវវ័យ​ខ្មែរ​មាន​ចំណូល​ទៅ​តាម​​ភាព​ទាន់​សម័យ​របស់​ ជនជាតិ​ថៃ រហូត​មក​​ក្នុង​អំឡុង​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០០៦ ការ​ស្លៀក​ពាក់​បែប​ទាន់​សម័យ​ក៏​បាន​ប្ដូរ​ជា​របៀប​ភាគ​ច្រើន​គឺ ចិន​ហុង​កុង….។ លុះ​មក​ដល់​​បច្ចុប្បន្ន​​នេះ​វិញ​ខ្ញុំ​មិន​បាច់​និយាយ​ទេ​អ្នក​ទាំង​អស់​ គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា ការ​ស្លៀក​ពាក់​ផ្លាស់​ប្ដូរ​ទៅ​តាម វប្បធម៌​ប្រទេស​ណា​នោះ! គឺ​បែប​ កូរ៉េ​ សូម្បី​តែ​ឃើញ​យុវវ័យ​ខ្លះ​ទៀត​ឃើញ​មិត្ត​ភក្តិ​ដែល​ស្លៀក​ពាក់​ស្អាត​បាត គេ​អាច​និយាយ​លេង​សើច​ដាក់​គ្នា យី…​អា​នេះ​​ឡូយ​ណាស់ វ៉ើយ..? ស្អាត​ដូច​កូរ៉េ…!
បើ​តាម​​ខ្ញុំ​សង្កេត​ឃើញ​​រាល់​ថ្ងៃ​នេះ ឃើញ​ស្រី​ៗ​ក្មេង​ៗ អាយុ​ទើប​តែ ១៧-១៨​ ឆ្នាំ​សោះ​ចាប់​ផ្ដើម​ចេះ​តែង​ខ្លួន​ស្អាត​ៗ​ណាស់ ពេល​ខ្លះ​ជិះ​ម៉ូតូ​ដើរ​លេង គ្រាន់​តែ​ឃើញ​ភ្លាម​ប្រុសៗ​ងាក​មើល​សឹង​តែ​គ្រិច ក ហា​ហា​ហា ។  ​ពេល​​នេះ​​​រៀបរាប់​ត្រឹម​ហ្នឹង​សិន​ហើយ​តែ​សូម​ងាក​មក​​ចំណាប់​អារម្មណ៍​​ ​លម្អិត​​​របស់​ខ្ញុំ​វិញ​ម្ដង​។
  • ការ​ស្លៀក​ពាក់
ស្រី​ៗ​ភាគ​ច្រើន​ចូល​ចិត្ត​ស្លៀក​ពាក់​ដូច​ៗ​គ្នា​ ដោយ​​តាម​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ភាគ​ច្រើន​គឺ ស្លៀក​រ៉ូប ខ្លី​ៗ ​ជា​មួយ​​ស្បែក​ជើង​កែង​ជា​ដើម​….​ហើយ​បើ​​ចូល​ហាង​ម្ដង​ៗ​រាប់​​ម៉ោង ចេញ​ពី​ហាង​មួយ​ទៅ​ហាង​មួយ​ទៀត ​ទម្រាំ​តែ​សម្រេច​ចិត្ត​ឃើញ​ថា​ត្រូវ​ទិញ​សំលៀក​​បំពាក់​ណា​មួយ​ នេះ​បើ​ឱ្យ​ខ្ញុំ​ដើរ​ផ្សា​​ជាមួយ​ស្រី​​​ៗ​ច្បាស់​ជា​​តឹង​ទ្រូង​ស្លាប់​ ហើយ​។
  • របៀប​លេង​ម៉ូដ​សក់
នារីៗ​ក្មេង​ៗ​ដែល​មាន​អាយុ​​​ប្រហែល ១៧-១៨-១៩ ចូល​ចិត្ត​តុប​តែង​សក់​ស្រដៀងៗ​គ្នា​ជា​ពិសេស​គឺ អា​​ម៉ូដ​ពណ៌​ក្រហម​ទង់​ដែង ​ហើយ​មាន​ទម្លាក់​សក់​ចុះ​ក្រោម​តិច​ៗ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​​អត់​សក់​ គាប​​ឱ្យ​ក្រញាញ់ៗ រួញ​ៗ ហាយឡាយ​ថែម​ពណ៌​! ​​ខ្ញុំ​កម្រ​ឃើញ​ស្រី​ៗ​ចង​សក់​ត្រង់​ធម្មតា​ណាស់ មាន​តែ​សិស្ស​សាលា​ប៉ុណ្ណោះ​ដែល​ចង​សក់​ត្រឹម​ត្រូវ​ តែ​សិស្ស​សាលា​ខ្លះ​​ពេល​ចេញ​ពី​​សាលា​រៀន​ភ្លាម នាំ​គ្នា​ទៅ​សំកុក​ក្នុង​ហាង​អ៊ុត​សក់​ឆ្លុះ​កញ្ចក់​។
  • កា​តុប​តែង​កាយ
និយាយ​ដល់​ចំណុច​នេះ​ខ្ញុំ​ចេះ​តែ​ព្រឺ​សំបុរ​ជំនួស​តែ​ ម្ដង​ព្រោះ​ថា ស្រី​ៗ​ដែល​ស្អាត​ៗ​នា​ពេល​បច្ចុប្បន្ន​នេះ​​ភាគ​ច្រើន ​មិន​មែន​ជា​ស្រី​ស្អាត​បែប​ធម្មតា​ជាតិ​ឡើយ ព្រោះ​ថា​​ម្នាក់​ៗ​ខំ​ប្រឹង លាប​ម្សៅ លាប​ឡេ​រាល់​ថ្ងៃ យូ​យូ​ទៅ សូម្បី​តែ​ចេញ​ទៅ​ក្រៅ​ញាំ​អី​ជា​មួយ​មិត្ត​ភក្តិ​ក៏​នាំ​គ្នា​ផាត់​ម្សៅ​ ដែរ​ ហើយ​បើ​ចេញ​ទៅ​ណា​មក​ណា​ម្ដង​ៗ ខ្ញុំ​តឹង​ទ្រូង​ជំនួស ព្រោះ​ត្រូវ​គាប​សក់ ផាត់ ម៉ាស្ការ៉ា អ៊ូយ..​យ៉ាប់​ណាស់​។ អ្នក​ខ្លះ​ទៀត​មាន​ស្បែក​​សម្បុរ​ធម្មជាតិ​ហើយ​នៅ​មិន​សុខ​ចិត្ត​ទៀត បែ​រ​ជា​​នាំ​គ្នា​​​​ទៅ​បក​ស្បែក ហ្នឹង​ហើយ​ហេតុ​តែ​ចង់​ស្អាត​ពេក​​ទើប​សុខ​ចិត្ត​ចំណាយ​លុយ​ម្ដង ៣០​ដុល្លារ ទៅ​៤០​ដុល្លារ​ ខាត់​ស្បែក បក​ស្បែក​ឱ្យ​បាន​សរ​​។ បើ​ចង់​ស្អាត​ម្លឹង​ៗ​ម៉េច​ក៏​មិន​ព្រម​ដាំ​​ទឹក​កោស​តែ​ម្ដង​ទៅ? ហា​ហា​ហា​
ខ្ញុំ​​និយាយ​តែ​ប៉ុណ្ណឹង​បាន​ហើយ ព្រោះ​អ្នក​រាល់​គ្នា​ប្រហែល​ជា​យល់​ច្រើន​ជាង​ខ្ញុំ​ទៀត​​​ផង​ក៏​មិន​ដឹង! ពិសេស​គឺ​បង​ប្អូន​​នារីៗ​​តែ​ម្ដង​។

ស្ត្រី​ម្នាក់​រង​គ្រោះ​ព្រោះ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ក្នុង Facebook

  
Rate This

សេចក្ដី​ផ្ដើម: ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​នេះ​ផង ប្រសិនបើ​មាន​ចំណុច​ដែល​លោក​អ្នក​មិន​ពេញ​ចិត្ត ដូច​ជា​រូប​មិន​ល្អ​មើល​នោះ​ទេ (​អាស​អាភា) ខ្លះៗ​តែ​ដើម្បី​ជា​ការ​រំឮក​សម្រាប់​ទុក​ជា​បទ​ពិសោធន៍​ខ្ញុំ​សូម​​យក​ អត្ថបទ​​នេះ​មក​បង្ហាញ​ចំពោះ​មិត្ត​អ្នក​អាន​គ្រប់ៗ​គ្នា​។
អាច​និយាយ​បាន​ថា​ជា​ការ​ក្រើន​រំឭក​សម្រាប់​មិត្ត​រាល់​ គ្នា​ដែល​​​ចង់​ប្រើ​ប្រាស់ ឬ​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​ Facebook អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​នោះ​គឺ ការ​បង្ហាញ​ប្រវត្តិរូប​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក និង​ការ​រាប់​អាន​មិត្ត​ភក្តិ​​ក្នុង​បណ្ដាញ Facebook នេះ​​។ ឥឡូវ​នេះ​ខ្ញុំ​សូម​និយាយ​ចូល​សាច់​រឿង​មួយ​ដែល​ជា​​ព្រឹត្តិការណ៍​ពិត​ៗ ដែល​មាន​ដូច​ខាង​ក្រោម​៖
នៅ​ក្នុង​ប្រទេស​អេស្ពាញ​មាន​នារី​ម្នាក់​ដែល​​បាន​ប្រើ​ប្រាស់​បណ្ដាញ​ សង្គម Facebook ហើយ​នាង​តែង​តែ​បញ្ចូល ​(Upload) រូប​ភាព​​ផ្ទាល់​ខ្លួន​របស់​នាង ​ដែល​សុទ្ធសឹង​ជា​រូប​ភាព​សិចស៊ី​គួរ​ឱ្យ​ចាប់​អារម្មណ៍ ហើយ​គ្រប់​ទាំង​រូប​ភាព​របស់​នាង​គឺ​ត្រូវ​បាន​អ្នក​ទស្សនា​​​​ផ្ដល់​ការ​ ចាប់​អារម្មណ៍ ( Click Like) រហូត​ដល់​រាប់​​ពាន់ រាប់​ម៉ឺន​ឯណោះ ហើយ​មាន​ប្រុស​ៗ​ជា​ច្រើន​តែង​តែ បញ្ចូន Friend Request មក​នាង​រាប់​ពាន់​នាក់ នាង​តែង​តែ​ចុច Accept ជានិច្ច​។ ថ្ងៃ​មួយ​មាន​​បុរស​ម្នាក់​បាន​ណាត់​ជួប​នាង បើ​តាម​ការ​ស្មាន​ប្រហែល​ជា​ចង់​​មាន​ទំនាក់​ទំនង​ផ្លូវភេទ​ក៏​ថា​បាន នាង​បាន​ប្រកែក​​តែ​ដោយ​សារ​តែ​​ព័ត៌មាន​ក្នុង​ប្រវត្តិរូប (Profile) របស់​នាង​បាន​បង្ហាញ​នូវ​លេខ​ទូរស័ព្ទ​ និង​អសយដ្ឋាន​រស់នៅ​ ក្រោយ​មក​បុរស​នោះ​បាន​ទៅ​រក​នាង​ដល់ផ្ទះ​។
តើ​​លោក​អ្នក​ដឹង​ទេ​ថា មាន​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​បុរស​នោះ​ទៅ​ស្វែង​រក​នាង​? ខ្ញុំ​មិន​ហ៊ាន​និយាយ​ចំៗ​នោះ​ទេ ប៉ុន្តែ​​តាម​រយៈ​រូប​ខាង​ក្រោម ​អ្នក​ទាំង​អស់​គ្នា​នឹង​បាន​យល់ សូម​មើល៖
រូប​ថត​នៅ​ក្នុង ប្រូហ្វាល់
រូប ថត នៅ ក្នុង ប្រូហ្វាល់

រូប​ថត​ស៊ិច​ស៊ី​កាល​នៅ​រស់
រូប ថត ស៊ិច ស៊ី កាល នៅ រស់
ឥឡូវ​សូម​​មើល​រូប​ថត​​របស់​នាង បន្ទាប់​ពី​មាន​គេ​ស្គាល់​​អសយដ្ឋាន លេខ​ទូរស័ព្ទ និង​ព័ត៌មាន​ផ្សេង​ៗ​girl killed by facebook detail
girl killed by facebook detail
girl killed by facebook detail
ដូច​នេះ​តាម​រយៈ​រូបភាព​ខាង​លើ​បាន​បង្ហាញ​ថា នាង​បាន​ស្លាប់​ដោយ​សារ​តែ​ការ​គុំគួន​របស់​បុរស​នោះ ព្រោះ​បាន​ដឹង​​អំពី​ព័ត៌មាន​លម្អិត​ក្នុង Profile នៃ​ទំព័រ Facebook របស់​នាង​។ ហើយ​ខ្ញុំ​ជឿ​ថា​​ក្នុង​សង្គម​​ខ្មែរ​យើង​ ពិត​ជា​​មិន​អាច​មាន​ហេតុការណ៍​បែប​នេះ​​កើត​ឡើង​​បាន​ទេ​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សូម​អ្នក​រាល់​គ្នា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លះៗ ​ដែរ ចំពោះ​ការ​រាប់​អាន​មិត្ត​ណា​ម្នាក់​ បើ​សិន​ជា​មិន​សូវ​ស្គាល់​គេ​ច្បាស់ ឬ​គិត​ថា​គេ​ជា​មនុស្ស​ លាក់លៀម​ពិបាក និង​ស្គាល់​នោះ​ យល់​ល្អ​សូម​កុំ​រាប់​អាន​អី​ល្អ​ជាង​។ សូម​ចែក​រំលែក​អត្ថបទ​នេះ​ដល់​មិត្ត​ភក្តិ​របស់​អ្នក​រាល់​គ្នា​ដើម្បី​ជាដំណឹង

របៀប​ដាក់​ឈ្មោះ​ជា​ភាសា​ខ្មែរ​ឱ្យ​កូន​​ចៅ

  
2 Votes

ប្រជាជន​ខ្មែរ​​យើង​ជា​ច្រើន​​តែង​តែ​ដាក់​ឈ្មោះ​កូន ប្លែក​ៗ​ដែល​ស្ដាប់ ហើយ​ពេល​ខ្លះ​ទៀត​ ក៏​បាន​ដាក់​ឈ្មោះ​ឱ្យ​កូនៗ​​ជា​ភាសា​បរទេស​ផង​ដែរ​។ តាម​ដែល​ខ្ញុំ​ធ្លាប់​​ឃើញ​​ឈ្មោះ​​មួយ​ចំនួន​ដូច​ជា ទឹម បឿន, អែម ចាន់​​បុទុំ, ទេព វិបុល, ថុនា, កៃ ដាវី, ស្រី​ប៉ុច, ស្រី ផេ, អ្នក​ខ្លះ​ប្រើ​ប្រាស់​ឈ្មោះ​ដូច​ជា ចន្ទ, អង្គារ, សុក្រ, សៅរ៍ ​ជា​ដើម ចំណែក​ឈ្មោះ​មួយ​ចំនួន​ទៀត​ដែល​ស្ដាប់​ទៅ​ទំនង​ដូច​ឈ្មោះ​បរទេស​គឺ ជុំ ស៊ីវ​មី, យិន គីម​​ប៉, ណាម ភិន, ណាអូមី, ចេង សារ៉ា ។ល។
ខ្ញុំ​ដឹង​ថា​ប្រជាជន​ខ្មែរ​យើង​ភាគ​ច្រើន​មិន​សូវ​ជា​ចាប់​អារម្មណ៍​លើ​ ការ​ដាក់​ឈ្មោះ​ឱ្យ​កូន​ៗ​នោះ​ទេ ​ភាគ​ច្រើន​ពួក​គាត់​អារម្មណ៍​លើ​សូរ​សំនៀង​នៃ​ឈ្មោះ​នោះ​ពិរោះ ឬ​មិន​ពិរោះ​ទៅ​វិញ​ទេ។
​តែ​បើ​តាម​​ឯកសារ​ខ្ញុំ​ធ្លាប់​អាន​គឺ ​​សៀវភៅ​​បរិវារស័ព្ទ​​ក្នុង​​ភាសា​ខ្មែរ របស់​លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី បាន​ប្រាប់​ថា​​ពី​សម័យ​ដើម​ ការ​ដាក់​ឈ្មោះ​គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​ វិន័យ ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖
. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពីបួន​ព្យាង្គ​ ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​សេរីសុវត្ថិ ។
. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុម​ក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រី​រាជវង្ស)
. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។
. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។
បើ ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។
ដោយឡែក​​បើ​​​យោង​តាម ​សៀវភៅ​​​នាមគ្គហណ​មង្គល របស់​អ្នក​និពន្ធ ទៀ ថេន ប្រាប់​ថា​ការ​ដាក់​ឈ្មោះ​បុត្រ​ធីតា​ឲ្យ​មាន​អត្ថន័យ​ល្អ ​ពី​រោះ និង​ថ្លៃ​ថ្នូរ គឺ​ច្រើន​ប្រារព្ធ​ឡើង​ពេល​ដែល​ទារក​ជ្រុះ​ទង​ផ្ចិត ដោយ​អញ្ជើញ​ចាស់​ព្រឹទ្ធាចារ្យ​ ជួយ​រើស​ឈ្មោះ​ដាក់​ក្មេង​នោះ។ ប៉ុន្តែ​ចំពោះ​សម័យ​បច្ចុប្បន្ន​វិញ​ ការ​ដាក់​ឈ្មោះ​កូន​ប្រុស​ស្រី​មាន​ការ​ងាយ​ស្រួល​ជាង​មុន​ដោយ​សារ​តែ ពួក​គាត់​មិន​សូវ​បាន​ដឹង​អំពី​​របៀប​ដាក់​ឈ្មោះ​ព្រោះ​ត្រូវ​គិត​វិភាគ​វែង ​ឆ្ងាយ​​តាម​ក្បួន​ដែល​នាំ​ឱ្យ​លំបាក​។
ការ​ដាក់​ឈ្មោះ​ត្រូវ​ពិនិត្យ​មើល​ថា បើ​ទោះ​ជា​ហៅ​កាត់​ ឬ​ហៅ​វែង​ក៏​ពី​រោះ​ និង​មាន​អត្ថន័យ​ល្អ​ដូច​គ្នា ដោយ​ពឹង​ផ្អែក​លើ​ក្បួន​ខ្នាត​ ៣​​យ៉ាង​គឺ​៖
  1. ​ ឲ្យ​យើង​ដាក់​ដោយ​បូក​បញ្ចូល​រាសី​របស់​ថ្ងៃ​ខែ​ឆ្នាំ​។
  2. ​ត្រូវ​គិត​ពី​ភេទ​ប្រុស​ភេទ​ស្រី។
  3. ​និយាយ​ពី គោល​នៃ​ឈ្មោះ គឺ​ឈ្មោះ​ឥត​រូប​ និង​ឈ្មោះ​មាន​រូប ដែល​ឈ្មោះ​មាន​រូប​ មាន​ឈ្មោះ​​មាន​វិញ្ញាណ និង​ឈ្មោះ​ឥត​វិញ្ញាណ គួប​ផ្សំ​ធាតុ​បួន​ គឺ​ទឹក ភ្លើង ដី ខ្យល់ ព្រម​ទាំង​​ត្រូវ​ផ្សំ​ជាមួយ​នឹង​ទិស​នៃ​ទី​កន្លែង​កំណើត​របស់​ទារក​ថែម​ទៀត ​ផង។
ដូច​នេះ​ខ្ញុំ​ចង់​សួរ​ថា តើ​ឪពុក​ម្ដាយ​របស់​លោក​អ្នក​​មាន​ដែល​ប្រាប់​​អំពី​មូលហេតុ​​ដែល​​​គាត់​ដាក់​ឈ្មោះ​ឱ្យ​លោក​អ្នក​ដែរ​ ឬ​ទេ? ព្រោះ​​​មិត្ត​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ ចាន់ ជ្រៃ ​​មូលហេតុ​ដែល​ម្ដាយ​គាត់​ដាក់​ឈ្មោះ​នេះ​ដល់​គាត់ ដោយ​សារ​ពេល​គាត់​​ ឈឺ​ពោះ​សម្រាល​កូន​ក្រោម​ដើម​ជ្រៃ ដល់​ចឹង​ទៅ​គាត់​ក៏​ដាក់​ឈ្មោះ​​កូន​គាត់​ថា ចាន់ ជ្រៃ ហៅ ​អា​ជ្រៃ! អា​ជ្រៃ! ​រហូត​ដល់​សព្វថ្ងៃ​។

ជំនឿ​លើ​ការ​យក​ធ្មេញ​ធ្វើ​បន្តោង​ខ្សែ​ករ

បាន​ផ្សាយ​នៅ​ 07/12/2010. Filed under: គួ​យល់ដឹង | ពាក្យ​គន្លឹះ៖, , , , , |
  
Rate This

នឹក​ឃើញ​រឿង​ហ្នឹង​ខ្ញុំ​ចេះ​តែ​​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​ចាស់​ៗ​មួយ​ចំនួន​​ នៅ​ស្រុក​ខ្មែរ​តែង​យក​ធ្មេញ​របស់​គាត់​មក​ធ្វើ​ជា​បន្តោង​ខ្សែ​ករ​សម្រាប់ ឱ្យ​កូនចៅ​របស់​គាត់​មក​ពាក់​? រឿងរ៉ាវ​​ប្លែក​ៗ​នេះ​ខ្ញុំ​ក៏​ធ្លាប់​បាន​ឃើញ​ផ្ទាល់​ភ្នែក​ញឹកញាប់​ណាស់​ ដែរ ជា​ពិសេស​ទៅ​ទៀត​នោះ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​មុ​​ន​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​ គ្រូពេទ្យ​ចល័ត ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Faith Medical Mission នៅ​តាម​ខេត្ត​ក្នុង​នាម​មនុស្ស​ធម៌​ហើយ​ខ្ញុំ​បាន​​ដក​ធ្មេញ​ឱ្យ​គេ ចំឡែក​បំផុត​នោះ​គឺ មាន​លោក​តា​ម្នាក់​​ដែល​ខ្ញុំ​បាន​ដក​ធ្មេញ​ឱ្យ​គាត់​ដោយ​ផ្ទាល់​ ពេល​ចប់​រួច​រាល់​ហើយ ស្រាប់​តែ​​គាត់​សុំ​មើល​ធ្មេញ​របស់​គាត់​​ ហើយ​ប្រាប់​ថា សុំ​យក​ធ្មេញ​​ទាំង​នេះ​ទៅ​ផ្ទះ​វិញ! ខ្ញុំ​ឆ្ងល់​ពេក​ក៏​ឆ្លៀត​​សួរ​គាត់​ថា​ យក​ធ្វើ​អី? តាម​ពិត​គាត់​ថា យក​ទៅ​ធ្វើ​បន្តោង​ខ្សែ​ករ ឱ្យ​ចៅ​របស់​គាត់​ពាក់​។ ឮ​ដូច​ហ្នឹង ខ្ញុំ​ក៏​មិន​បាន​សួរ​នាំ​អី​ដែរ ក៏​ហុច​ក្រដាស​​សំឡី​ ឱ្យ​គាត់​ជូត រួច​ខ្ចប់​យក​ទៅ​ផ្ទះ​វិញ ទើប​តែ​ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​រឿង​ហ្នឹង​ក៏​យក​មក​សួរ​ក្រែង​មាន​បង​ប្អូន​ ណា​បាន​អំពី​មូលហេតុ​ពិតប្រាកដ ពាក់​ព័ន្ធ​អាច​ប្រាប់​ខ្ញុំ​បាន​។
ធ្មេញ​ដែល​ខ្ញុំ​ធ្លាប់​ដក​
ធ្មេញ លោក តា ម្នាក់ ដែល ខ្ញុំ ដក ឱ្យ
មាន​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​នោះ​គឺ ប្រហែល​ជា ១០​​ឆ្នាំ​មុន តា​របស់​ខ្ញុំ​បាន​ស្លាប់ រួច​ធ្វើ​បុណ្យ​ ហើយ​ក៏​យក​ទៅ​បូជា​នៅ​ក្នុង​វត្ត​ បង​ប្អូន​ញាតិ​​មិត្ត​​ទាំង​អស់​ត្រូវ​រង​ចាំ ប្រហែល​ជា ១​ម៉ោង​ក្រោយ​មក ក៏​ហៅ​សាច់​ញាតិ​មក​អង្គុយ រើស​​កម្ទេច​ឆ្អឹង​ដែល​នៅ​ក្នុង​ផេះ ​ដោយ​តម្រូវ​ឱ្យ​ប្រើ​តែ​ដៃ​ឆ្វេង​តែ​១​ប៉ុណ្ណោះ  ពេល​នោះ​មាន​ប្អូន​ជីដូន​​មួយ​របស់​ខ្ញុំ​ម្នាក់​ រើស​បាន​​​ឆ្អេង​ធ្មេញ​មាន​កប់​ក្នុង កម្ទេច​ធ្យូង ស្រាប់​តែ​ព្រះ តេជគុណ​ម្នាក់​​បាន​ប្រាប់​ថា អ្នក​​ណា​ដែល​អាច​រក​ឃើញ ធ្មេញ​របស់​សាកសព​ដែល​បូជា​នេះ​ពិត​ជា​សំណាង​ជាង​គេ​ហើយ… (​ហ្ហឹម ហួស​ចិត្ត) ក្រោយ​មក​លោក​យាយ​របស់​ខ្ញុំ បាន​យក​ធ្មេញ​នោះ​មក​ធ្វើ​ជា​បន្តោង​ខ្សែ​ករ អោយ​វា​ពាក់​។ ដល់​ចឹង​ទៅ​ខ្ញុំ​មិន​ដឹង​ថា​​ត្រូវ​និយាយ​យ៉ាង​ម៉េច​ទេ! ហើយ​ក៏​ឆ្ងល់​ខ្លាំង​ណាស់​ដែរ​អំពី ជំនឿ​ប្លែកៗ​១​បែប​នេះ​…. ។

ស្ម័គ្រ​ចិត្ត​កំដរ​​លេង​ល្បិច​ដល់​ទី​បញ្ចប់​

បាន​ផ្សាយ​នៅ​ 01/09/2010. Filed under: គួ​យល់ដឹង | ពាក្យ​គន្លឹះ៖, , , , |
  
Rate This

ខ្ញុំ​បាន​សរសេរ​អត្ថបទ​មុន បង្ហាញ​អំពី​ល្បិចកល របស់​ជន​ខិល​ខូច​​ដែល​ព្យាយាម​បោក​ប្រាស់​មិត្ត​ភក្តិ​របស់​ខ្ញុំ តែ​ក្រោយ​ពី​​ពេល ដែល​ខ្ញុំ​បាន​ចេញ​អន្តរាគមន៍​ភ្លាម មិត្ត​ភក្តិ​ខ្ញុំ​បាន រួម​ដៃ​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី កំដរ ​ពួក​វា​​រហូត… ដោយ​គ្រប់​ទាំង​អត្ថបទ​ដែល​បាន ឆ្លើយ​ឆ្លង​គ្នា​ទាំង​ប៉ុន្មាន​គឺ ត្រូវ​បាន Forward ត្រឡប់​មក​ខ្ញុំ​ទាំង​អស់ ហា​ហា​ហា តាម​ពីត​ទៅ ពួក​ហ្នឹង​វា​ ​ប្រើ​ល្បិច​បោក​បញ្ឆោត ដោយ​ក្រោម​រូបភាព​ការ​ប្រើ​ប្រាស់​គេហទំព័រ​ដែល​វា​បង្កើត​ឡើង ដោយ ​ខ្លួន​ឯង សម្រាប់​អ្នក​ដែល​មិន​សូវ ចេះ​​ស្វែង​យល់​ ឬ ទើប​ចាប់​ផ្ដើម​ក្នុង ការ​ប្រើ​​ប្រាស់​អ៊ីនធឺណិត នោះ​ច្បាស់​ជា​ត្រូវ​អស់​គូថ​ខោ ដោយ​សារ​ពួក​វា​ជា​មិន​ខាន​។
សូម​បញ្ជាក់​ម្ដង​ទៀត​ថា ពួក​វា​បាន ស្គាល់​​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​កំពុង​រសនៅ​ឯ ខេត្ត​សៀម​រាប គេ​បាន​ទាក់​ទង​គ្នា​ប្រហែល​ជា ១​ឆ្នាំ​ជាង​មក ហើយ​ ក្រោយ​មក​ទៀត​ពួក​វា លួងលោម​ ដោយ​​ប្រាប់​ថា នឹង​​ផ្ញើរ​ សម្ភារៈ​មួយ​ចំនួន​ដូច​ជា៖
-​ទូរស័ព្ទ​ដៃ​ប្រភេទ Blackery ចំនួន​ ២​គ្រឿង
-​នាឡិកា​ស្រោប​មាស
-​បាច់​ផ្កា
-ប្រាក់​ចំនួន ៨០០០ ផោន និង​ច្រើន​ៗ​ទៀត…..
ហើយ​​មួយ​រយៈ​ក្រោយ​មក​គេ​បាន​ប្រាប់​ថា សម្ភារៈ​ខាង​លើ​ត្រូវ​បាន​បញ្ជូន​មក​ដល់ ប្រទេស​ម៉ាឡេស៊ី​រួច​ទៅ​ហើយ​ បន្ទាប់​មក​វា បាន​ក្លែង​បន្លំ​ខ្លួន​ ជា​​​ក្រុម​ហ៊ុន សេវាកម្ម​ដឹក​ជញ្ជូន ដែល​មាន​ឈ្មោះ​ថា Prime Post ហើយ​ផ្ដល់​ដំណឹង​មក​វិញ​ថា ដើម្បី​ទទួល​បាន នូវ​របស់​របរ​ខាង​លើ​នេះ គឺ​យើង​ត្រូវ​បង់​​ប្រាក់​មួយ​ចំនួន ជិត​ ៨០០ ដុល្លារ​ ។ ហើយ​ខ្ញុំ​បាន​ប្រាប់​មិត្ត​ឲ្យ អ៊ីមែល៍ ទៅ​ប្រាប់​គេ​វិញ​ថា ពេល​នេះ​ខ្ញុំ​គ្មាន​ប្រាក់​នៅ​ជាប់​ខ្លួន​នោះ​ទេ ដូច​នេះ​សូម​មេត្តា​ជួយ​បង់​លុយ​សិន​ទៅ ចាំ​​លើក​ក្រោយ​ចាំ​ខ្ញុំ ផ្ញើរ​ប្រាក់​នេះ​ត្រឡប់​ទៅ​ឲ្យ​អ្នក​វិញ។ ស្រាប់​តែ​រំលង​បាន​ ប៉ុន្មាន​ថ្ងៃ​គេ បាន​ឆ្លើយ​តប​មក​ថា គេ​ឲ្យ​មិត្ត​ភក្តិ​របស់​គេ បង់​ប្រាក់​បាន​ ៤០០ ដុល្លារ​រួច​ទៅ​ហើយ ដូច​នេះ យើង​ត្រូវ​បង់​បន្ថែម​ចំនួន ៣៥០ ដុល្លារ​ទៀត​។
យី…​អាមួយ​នេះ វា​ធ្វើ​មើល​តែ ៣៥០ ដុល្លារ ហ្នឹង​ យើង​ងាយ​នឹង​ជឿ វា​ទាំង​ស្រុង​អ៊ីចឹង..? ទាល់​តែ​យូអ្ហស់.. អា​ក្អូន! សូម​មើល​អត្ថបទ​ ដែល​គេ​បាន​ផ្ញើ​មក។